Naga Logo

FOLLOW US

Decorative cloud left
Decorative cloud right

ផលិតផលបំបាត់ការឈឺចាប់របស់ប្រទេសកម្ពុជា

នេះជាផលិតផលបំបាត់ការឈឺចាប់ដែលផលិតដោយដៃនៅប្រទេសកម្ពុជា ដោយប្រើរូបមន្តធម្មជាតិ និងបច្ចេកទេសដែលមានគុណភាពខ្ពស់ស្របតាមស្តង់ដារអន្តរជាតិ។ក្រុមការងារជាខ្មែរបានចំណាយពេល កម្លាំង និងដាក់មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ដើម្បីបង្កើតផលិតផលមួយនេះឡើង តាំងពីការរចនាបថ រើសគ្រឿងផ្សំ រហូតដល់ការផលិតចុងក្រោយ ដោយមានបំណងផ្ដល់នៃក្ដីស្រលាញ់ និងមោទនភាពជាខ្មែរដល់អ្នកប្រើប្រាស់ទាំងអស់។

Naga Logo

ស្វែងយល់បន្ថែមពីពួកយើង

ប្រវត្តិក្រុមហ៊ុន កូកូខ្មែរ ខូអិលធីឌី ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ 2013 នៅទីក្រុងភ្នំពេញ ដោយស្ថាបនិក Robert Esposito និង មៀច សុវិសាល។ ក្រុមហ៊ុន Coco Khmer បានចាប់ផ្តើមជាសហគ្រាសសង្គមដែលផលិត ប្រេងដូងសុទ្ធ។ សព្វថ្ងៃនេះ វាបានរីកចម្រើនទៅជាក្រុមហ៊ុនផលិតដ៏ល្បីនៃផលិតផលថែរក្សាស្បែកធម្មជាតិដែលមាន មូលដ្ឋានពីប្រេងដូង និងផលិតផលបំបាត់ការឈឺចាប់។ ទីស្នាក់ការនៅចាក់អង្រែ ក្រុមការងារខិតខំប្រឹងប្រែងផលិត ដោយដៃនៃផលិតផលនីមួយៗ ដើម្បីឆ្លើយតបជាមួយ តម្រូវការសម្រាប់ស្តង់ដារអន្តរជាតិ។

សាវតារបស់ពួកយើង

កូកូខ្មែរ ត្រូវបានបង្កើតឡើងក្នុងទីក្រុងភ្នំពេញក្នុងនាមជាអ្នកផលិតប្រេងដូងឆៅដំបូងបង្អស់របស់កម្ពុជា។ សហគ្រាសសង្គមនេះមានបេសកម្មរបស់យើងច្បាស់លាស់ ដូចជាបង្កើតការងារប្រកបដោយក្រមសីលធម៌ ការពារបរិស្ថាន និងកសាងអនាគតតាមរយៈផលិតផលសុខភាពធម្មជាតិ។

២០១៣
ការចាប់ផ្តើម
ការចាប់ផ្តើម
យើងបានបញ្ជូលបច្ចេកទេសប្រពៃណី​ជាមួយនឹងបច្ចេកទំនើបជាមួយនឹងជម្រើសគ្រឿងផ្សំដែលសុវត្ថិភាព​ ​និងភាពល្អឥតខ្ចោះ។
២០១៤
កំណើតរបស់ណាហ្គាបាម
កំណើតរបស់ណាហ្គាបាម
ត្រឹមពេលប្រាំមួយខែប៉ុណ្ណោះបន្ទាប់ពីការចាប់ផ្តើម យើងបានបង្កើតឡើងនូវផលិតផល “ណាហ្គាបាម”។ ផលិតផលនេះកើតចេញពីឱសថបុរាណកម្ពុជា បន្សំរួមជាមួយប្រេងដូងឆៅ ដើម្បីបង្កើតផលិតផលបំបាត់ការឈឺចាប់របស់ប្រទេសកម្ពុជា​​ ដោយគ្មានប្រេងឥន្ធនៈ​ងនិងពោរពេញដោយក្ដីស្រឡាញ់ជូនដល់អ្នកប្រើប្រាល់។
២០១៥
ពីភ្នំពេញទៅកាន់ពិភពលោក
ពីភ្នំពេញទៅកាន់ពិភពលោក
សូមអរគុណចំពោះការគាំទ្រពីអ្នកប្រើប្រាស់ និងភ្ញៀវទេសចរដែលស្រឡាញ់ផលិតផលរបស់យើង។ ការគាំទ្រនេះបានធ្វើឲ្យយើងមានមោទនភាពក្នុងការនាំចេញ និងបង្ហាញទៅកាន់អន្តរជាតិថា នេះគឺជាផលិតផលរបស់ខ្មែរ។ នៅឆ្នាំ ២០១៩ យើងបាននាំចេញទៅកាន់ប្រទេសសិង្ហបុរី កាណាដា សហរដ្ឋអាមេរិក អូស្ត្រាលី អឺរ៉ុប និងអាស៊ី យ៉ាងទូលំទូលាយ ហើយទទួលបានការគាំទ្រដ៏ស្មោះត្រង់ចំពោះគ្រឿងផ្សំ និងប្រសិទ្ធភាពដ៏អស្ចារ្យ។
២០២០
ការផ្អាកដោយជំងឺរាតត្បាត
ការផ្អាកដោយជំងឺរាតត្បាត
នៅពេលដែលកូវីដ-១៩ វាយលុក ការបិទខ្ទប់នៅកម្ពុជា និងការធ្លាក់ចុះសេដ្ខកិច្ចពិភពលោក បានបង្ខំឲ្យកូកូខ្មែរត្រូវរស់នៅក្នុងជីវិតថ្មី។ ការផលិតត្រូវបានផ្អាក ក្រុមការងារត្រូវបានឈប់សម្រាក។ ក្នុងអំឡុងពេលនោះ ស្ថាបនិកនៅតែបន្តជាមួយការបញ្ជាទិញតិចតួច និងជំនឿថាការងារនេះនៅតែមានន័យសំខាន់។
២០២៣
ការកើតជាថ្មី
ការកើតជាថ្មី
ភាពច្បាស់លាស់របស់យើងបន្ទាប់ពីវិបត្តិកូវិដ។​នៅដើមឆ្នាំ ២០២៣ ណាហ្គាបារបានចាប់កំណើតឡើងវិញ - ធ្វើឱ្យមានភាពស្រស់ស្រាយនៅក្នុងម៉ាកយីហោ មានការគិតគូរឡើងវិញនៅក្នុងការរចនាបទ​ និងផ្ដោតឡើងវិញនៅក្នុងគុណភាព។យើងបានផ្លាស់ប្តូរទីតាំងទៅកាន់សិប្បកម្មផលិតងផលិតគ្រឿងសម្អាងដែលស្របតាមស្តង់ដារ GMP និង ISO ។ យុគសម័យថ្មីមួយបានចាប់ផ្តើម។
២០២៤
រីកលូតលាស់ខ្លាំង
រីកលូតលាស់ខ្លាំង
ឥឡូវនេះ ណាហ្គាបាម មានវត្តមាននៅលើ 250+ ទីតាំងលក់រាយទូទាំងប្រទេសកម្ពុជា ហើយកំពុងពង្រីកជាបន្តបន្ទាប់ជាមួយនឹងផលិតផល 19 ប្រភេទក្នុងផ្នែកថែទាំសុខភាព។​ យើងបានចាប់ផ្ដើមជាមួយនឹងផលិតផលប្រេងកូឡា​ រហូតដល់ក្លាយជាផលិតផលមានគ្រប់តម្រូវការ ដូចជាថ្នាំបាញ់ការពាមួស​ បំពង់ហឺត និងប្រេងរឹតជាដើម។​
ខាងមុខ
ចក្ខុវិស័យសកលលោក
ចក្ខុវិស័យសកលលោក
នៅក្នុងពិភពលោកដែលត្រូវបានគ្រប់គ្រងដោយការបំបាត់ការឈឺចាប់ដែលមានមូលដ្ឋានលើប្រេងសាំង ណាហ្គាបាមផ្តល់នូវអ្វីដែលល្អជាងនេះ៖ ជម្រើសមួយដែលមានសុវត្ថិភាព មានប្រសិទ្ធភាព និងគ្មានប្រេងសាំង។ ចក្ខុវិស័យរបស់យើងគឺសកលលោក ប៉ុន្តែឫសរបស់យើងនៅតែមានភាពមោទនភាពជាកម្ពុជា។ នៅកន្លែងណាដែលការឈឺចាប់ធ្វើដំណើរ ណាហ្គាបាមនៅទីនោះ។

អត្តសញ្ញាណរបស់យើង

Naga Balm ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​ឱ្យអ្នកប្រើប្រាស់បំបាត់ការឈឺចុកចាប់ដោយមានប្រសិទ្ធភាព និងមានសុវត្ថិភាព។​ផលិតឡើងដោយអ្នកជំនាញ ដើម្បីបំពេញតាមស្តង់ដារវិជ្ជាជីវៈ នៃផលិតផលនីមួយៗផ្តល់នូវអារម្មណ៍ធូរស្រាល គ្មានជាតិប្រេង និងមិនរមាស់ ល្អឥតខ្ចោះសម្រាប់អ្នក និងមនុស្សជាទីស្រលាញ់របស់អ្នក។

​វាជារឿងចាំបាច់ប្រចាំថ្ងៃរបស់អ្នកជំនួយសង្គ្រោះបឋមដែលគួរឱ្យទុកចិត្ររបស់អ្នកសម្រាប់បំបាត់ការឈឺចាប់ ប្រចាំថ្ងៃ។

គុណតម្លៃរបស់យើង
គុណតម្លៃរបស់យើង
ណាហ្គាបាម ចាប់ផ្តើមនៅឆ្នាំ 2013 ពីការយល់ឃើញថា ទោះបីជាមនុស្សជាច្រើនប្រើប្រាស់ក្រែមបុរាណ “ព្រេងកូឡា” ក៏ដោយ តែមិនទាន់មានជម្រើសធម្មជាតិដែលគ្មានជាតិប្រេងសម្រាប់ជំនួសទេ។
ចក្ខុវិស័យ
ចក្ខុវិស័យ
ដើម្បី​ក្លាយ​ជា​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​របស់​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​សាកល​ចំពោះ​ភាព​ល្អ​ប្រសើរ ប្រសិទ្ធភាព​ និង​ជា​អត្តសញ្ញាណជាតិ។​
បេសកកម្ម
បេសកកម្ម
ផលិតផលិតផលល្អពិតប្រាកដ និងពង្រីកការផលិតដោយមានចីរភាព ដោយមិនប៉ះពាល់ដល់គុណភាព និងមានសុវត្ថិភាពខ្ពស់។

ការចូលរួមក្នុងសហគមន៍

យើងបានចំណាយពេលវេលាក្នុងការចូលរួមជាមួយនឹងសហគមន៍​​​​ ដើម្បីឲ្យសហគមន៍មួយនេះមានភាពល្អប្រសើរ។​

Naga Balm Community 1
Naga Balm Community 2
Naga Balm Community 3
Naga Balm Community 4
Naga Balm Community 5
Naga Balm Community 6
Naga Balm Community 7
Naga Balm Community 8
Naga Balm Community 9
Naga Balm Community 10
Naga Balm Community 11
Naga Balm Community 12